ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ <...មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Breaking News

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមេសា សប្តាហ៍,.

ដោយ :webesiteartkbachangkor

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមេសា សប្តាហ៍ក្រោយនេះ ស្ពានជ្រោយចង្វាទី១ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នឹងបើកដំណើរការឲ្យប្រើ
ប្រាស់ឡើងវិញហើយ ក្រោយពីធ្វើការជួសជុលឡើងវិញ។ តាមក្រសួងសាធារណការ និងដឹកជញ្ជូន ការបើកដំណើរការឡើងវិញស្ពានជ្រោយចង្វាទី១ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងជួសជុលស្តារទ្បើងវិញស្ពាននេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣លានយ៉េន ប្រហែលប្រមាណជា ៣៣ លានដុល្លារអាមេរិក។ ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ បានប្រើរយៈពេលប្រមាណជា ២១ខែ ដែលគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៩។ ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោធឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឲ្យមានការជួសជុលឡើងវិញជាបន្ទាន់ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន១០០ភាគរយហើយ ដែលបញ្ចប់មុនកាលកំណត់៕

No comments