ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ <...មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Breaking News

មានការភ្ញាក់ផ្អើល ពេលឃើញឥន្ធនូចុះព័ទ្ធជុំ វិញអគារទាំង៤ របស់សាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម

ដោយ :webesiteartkbachangkor


តាមអ្នកស្រី ចន្ថា ជាបុគ្គលិកបម្រើការងារនៅក្នុងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា នាល្ងាចថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២០ បុគ្គលិកជាច្រើននាក់ បានប្រទះឃើញមានឥន្ធនូ បានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត ហើយមានរង្វង់ព័ទ្ធកោងជុំវិញគ្របដណ្ដប់ លើបរិវេណនៃអាគារទាំងបួន របស់សាខាសកលវិទ្យាល័យតែម្តង។
អ្នកស្រីឲ្យដឹងទៀតថា ទិដ្ឋភាពបែបនេះពិតជាកម្របានឃើញណាស់ ដែលឥន្ធនូ បានគ្របពីលើអគារសិក្សារបស់សាកលវិទ្យាល័យ UME កំពង់ចាមទាំងបួនអគារ។ ម្យ៉ាងទៀតរូបអ្នកស្រី ក៏ដូចជាបុគ្គលិកដទៃទៀត បានសង្ឃឹមយ៉ាងមុតមាំថា រឿងចប្លែកនេះពិតជានាំលាភ នាំសំណាងមកអោយពួកទាំងអស់គ្នាមិនខាន។
បើតាមនិស្សិតដែលសិក្សា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម បានរៀបរាប់ឲ្យដឹងដែរថា សាកលវិទ្យាល័យមួយនេះ មាននិស្សិតជាច្រើន ចូលសិក្សានៅទីនោះ ដោយពួកគាត់យល់ឃើញថា នៅសាកលវិទ្យាល័យនេះមានទីធ្លាធំទូលាយ មានម្លប់ត្រជាក់អមទៅដោយសម្រស់ដើមឈើពណ៌បៃតង និងមានគ្រូជំនាញទាំងខ្មែរ និងបរទេស មិនចាំបាច់ត្រូវទៅសិក្សានៅភ្នំពេញនោះទេ៕

No comments