ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ <...មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Breaking News

អភិបាលខេត្តកណ្ដាល អំពាវនាវអាជ្ញាធរមូលដ្ឋានខិតខំបម្រើពលរដ្ឋប្រកបដោយប្រសិទ្ធភាព ដោយប្រែក្លាយពីចៅហ្វាយនាយទៅជាអ្នកផ្ដល់សេវា

ដោយ :webesiteartkbachangkor
បន្ថែមពីនេះ លោកអភិបាលខេត្តបានក្រើនរំឮកដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់ឱ្យបានចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន។
ការអំពាវនាវបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានចុះសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍វិហារសួគ៌ 7NG ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនផងដែរ។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា កត្តាសន្តិភាពនាំឱ្យកម្ពុជា ស្គាល់ការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជា មានសន្តិភាពពេញផ្ទៃប្រទេស ដែលមិនធ្លាប់មានអស់រយៈពេលជាង៥០០ឆ្នាំមកហើយ។
លោក គង់ សោភ័ណ្ឌ បានបន្តថា ជាក់ស្តែងកត្តាសុខសន្តិភាពនេះហើយ បានធ្វើឱ្យខេត្តកណ្ដាល ក៏ដូចជាប្រទេសកម្ពុជាទាំងមូល មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារឡើងៗ។
ស្ថិតនៅក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចគ្រប់កាលៈទេសៈ។
ជាងនេះទៅទៀត លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

No comments